ព័ត៌មាន
ក្រុមការងារអន្តោប្រវេសន៍ក្រុមប្រតិបត្តិការទី៤ បន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសនៅមូលដ្ឋាន
នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បត្តិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ (អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤) ព្រមទាំងសមាជិក្រុមប្រតិបត្តិការទី៤ខេត្តកែប បានចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងខេត្ត លោកនាយការិយាល័យទាំង២ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមប្រតិបត្តិការខេត្ត សរុបចំនួន ៤៥នាក់ (ស្រី ២នាក់)។
ក្នុងកម្មវិធីនេះ ឯកឧត្តម បានគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តកែប និងអំពីនិយាមប្រតិបត្តិលេខ ០០១ នយប/គបដ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណ:បញ្ជាការដឹកនាំរួម ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ព្រមទាំងគោរពស្នើសុំគោលការណ៍អនុញ្ញាតិបន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ដើម្បីបន្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្ត ។



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព