ព័ត៌មាន
ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញដោយមានកិច្ច សម្របសម្រួលពីព្រះរាជអាជ្ញារង បាន ចុះត្រួតពិនិត្យទីតាំងសង្ស័យស្ថិតនៅ អគារសម្រាប់ជួលមាន ទីតាំងផ្ទះ លេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៥ ដោយ ឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុង នោះជនជាតិ ឥណ្ឌូណេស៊ី ១០៦នាក់(ស្ត្រី ៣៦នាក់)និង បុរសជនជាតិ ខ្មែរ០៥នាក់។
ប្រតិបត្តិការ បង្ក្រាបនោះសមត្ថកិច្ច ជំនាញបានដកហូតសម្ភារៈជាវត្ថុតាង រួម មាន ៖ រថយន្ត០២ គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CB-5952 និង ម៉ាក HYUNDAI STARIA ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921។
ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ ជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌ យុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ច ចម្រុះទូទាំងប្រទេស នឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង បំផុតចំពោះ មេខ្លោងទាំងឡាយដែល ជាប់ពាក់ព័ន្ធ អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែង ឡើយ៕ អត្ថបទ៖ កុម្ភៈ



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព