ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ
នាព្រឹកថ្ងៃសៅរ៍ ទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងការជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។
ពិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់ ។
មានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជនជ័យលាភីទាំងអស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងអំពី «តម្លាភាព និងយុត្តិធម៌» ក្នុងការចាប់ប៉ុស្តិ៍នៅថ្ងៃនេះ។ ក្នុងនោះ ឯកឧត្តម ក៏បានរំលេចអំពី “បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់”។ ឯកឧត្តម ក៏បានរំលេចបន្ថែមថា “នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ”។
ក្នុងកម្មវិធីថ្ងៃនេះ ចែកចេញជា ៣វេន ដោយឡែកៗពីគ្នាដូចជា៖
វេនទី១៖ ចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ ១០:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តតាកែវ និងខេត្តកំពង់ចាម
វេនទី២៖ ចាប់ផ្តើមពីម៉ោង ១០:៣០នាទី ដល់ ១២:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ
វេនទី៣៖ ចាប់ផ្តើមពីម៉ោង ១៤:០០នាទី ដល់ ១៥:៤៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តព្រៃវែង។









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព