ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញដឹកនាំការពិភាក្សា និងផ្តល់អនុសាសន៍ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ និងកិច្ចការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សាធារណៈគំរូ អង្គភាពអប់រំ និងសុខាភិបាល
ខេត្តកំពត ៖ បន្ទាប់ពីបានរៀបចំកម្មវិធីនិងកិច្ចប្រជុំរយៈពេល ២ថ្ងៃកន្លង វិបស្សនាបូកសរុបលទ្ធផលនៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានរៀបចំបទបង្ហាញជូនទៅដល់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត។
នារសៀលនោះ ក្រុមការងារ បានរាយការណ៍ពីរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ៧ឆ្នាំកន្លងមក ក៏ដូចជាផ្តួចផ្តើមនូវគំនិតថ្មីៗ មួយចំនួនបន្ថែមទៀត ក្នុងគោលដៅផ្តល់នូវអត្ថប្រយោជន៍ជូនទៅដល់អង្គភាពអប់រំ និងសុខាភិបាល ក្នុងគោលដៅជំរុញលទ្ធភាពទាំងបច្ចេកទេស និងថវិកា ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឈានមួយកម្រិតទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណដល់សមាជិក សមាជិកា នៃគណៈកម្មការគ្រប់ៗរូប ដែលបានសហការ និងអនុវត្តការងារយ៉ាងរឹងមាំស្វាហាប់ និងសម្រេចបានជោគជ័យ គួរជាទីមោទនៈ សម្រាប់ជាតិ និងប្រជាជនរបស់យើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមផងដែរថា “រយៈពេលជាង៧ ឆ្នាំក្រោយកន្លងមក ទោះសមាសភាពមិនមានចំនួនច្រើន តែគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ. សម្រេចបានសមិទ្ធផលជាច្រើន និងទូលំទូលាយជូនប្រជាជនទូទាំងប្រទេស តាមរយៈការផ្តល់សេវាអប់រំ និងសុខាភិបាលកាន់តែល្អប្រសើរ។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា “តាមរយៈវិបស្សនាបូកសរុបលទ្ធផលនៃការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ នៅខេត្តកំពត នាថ្ងៃនេះ យើងបានស្តាប់របាយការណ៍ និងបានពិភាក្សាបន្ថែម លើការរំពឹងទុក និងគំនិតផ្តួចផ្តើមមួយចំនួន ដែលនឹងអាចនាំមកនូវការចូលរួមជួយគាំទ្រ ទាំងបច្ចេកទេស និងថវិកាជូនអង្គភាពផ្តល់សេវាសាធារណៈទាំងអប់រំ និងសុខាភិបាល ដើម្បីមានលទ្ធភាពបានបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាប់ចិត្តកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។”










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព