ព័ត៌មាន
រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរទេសចរណ៍ខេត្ត រៀបចំព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” លើកទី១ រយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយមុខម្ហូបជនជាតិដើមភាគតិច
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
ព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកស្ទួយមុខម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងបង្ហាញនូវសម្លព្រូងបំពង់ឫស្សី ដើម្បីភ្លក់នូវរសជាតិដើមដោយសេរី និងមានការសម្ដែងសិល្បៈរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាមួយកម្មវិធីកម្សាន្តជាច្រើន ព្រមទាំងមានការដាក់តាំងបង្ហាញនូវផលិតផលផ្លែឈើជាច្រើនប្រភេទរបស់ខេត្តមណ្ឌលគិរីផងដែរ៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព