ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោ អបអរសាទរការបើកសម្ពោធជាមួយនឹងឱកាសឈ្នះរង្វាន់ពិសេស
ភ្នំពេញ៖ រយៈពេលជិតពីរខែចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កំពុងចាប់ផ្តើមជាមួយនឹងយុទ្ធនាការចាប់រង្វាន់លើកដំបូងរបស់ខ្លួន ដែលប្រែក្លាយរាល់ការមកទស្សនាលេងកម្សាន្ត ឬការធ្វើដំណើរនៅអាកាសយានដ្ឋានជាឱកាសឈ្នះរង្វាន់ធំ។
អបអរសាទរអាកាសយានដ្ឋានថ្មីរបស់កម្ពុជាជាមួយនឹងរង្វាន់ពិសេសចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ សម្រាប់រាល់ការចំណាយចាប់ពី ៣០ដុល្លារអាមេរិកឡើងទៅ លើការញ៉ាំអាហារនៅភោជនីយដ្ឋាន និងទិញទំនិញតាមបណ្តាហាង លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ១សន្លឹក ដែលរង្វាន់ទាំងនោះរួមមាន ផ្ទះ រថយន្ត ការស្នាក់នៅសណ្ឋាគារ និងរង្វាន់ជាច្រើនផ្សេងទៀត។
ការចាប់រង្វាន់នឹងធ្វើឡើងចំនួន២លើក លើកទីមួយក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ (ខែមេសា ឆ្នាំ២០២៦) និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃខួបលើកទីមួយរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦)។ ព្រឹត្តិការណ៍ទាំងពីរនឹងត្រូវបានបើកឲ្យចូលរួមសម្រាប់ទាំងអ្នកទស្សនា និងអ្នកធ្វើដំណើរ ជាមួយនឹងអ្នកឈ្នះនឹងត្រូវបានប្រកាសតាមរយៈការផ្សព្វផ្សាយផ្លូវការរបស់អាកាសយានដ្ឋាន។
ចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិតេជោ បានឃើញចំនួនអ្នកដំណើរកើនឡើង និងការពង្រីកការតភ្ជាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលបញ្ជាក់ពីតួនាទីរបស់ខ្លួនជាច្រកទ្វារអន្តរជាតិដ៏សំខាន់របស់ប្រទេសកម្ពុជា។ កម្មវិធីនេះសូមចូលរួមអបអរសាទរ ស្របគ្នាទៅនឹងការសម្តែងនូវការកោតសរសើរចំពោះអ្នកដំណើរ ហាងទំនិញ និងដៃគូចំពោះការគាំទ្ររបស់លោកអ្នក៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព