ព័ត៌មាន
FASMEC នឹងរៀបចំពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរលើកទី២ នៅថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកានេះ
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នឹងរៀបចំពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរលើកទី២ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ នឹងមានសហគ្រាសក្នុងស្រុកចូលរួមតាំងបង្ហាញជាង ២៧០ សហគ្រាស និងមានផលិតផលខ្មែរប្រមាណជិត ៣០០ មុខ។
ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងក្នុងសន្និសីទ នៃគម្រោងរៀបចំពិព័រណ៍ «រួមគ្នាផលិតរួម គ្នាប្រើប្រាស់ផលិតផលជាតិ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះ ឃើញថា នៅក្នុងអំឡុងពិព័រណ៍លើកទី១ កាលពីខែកញ្ញាកន្លងទៅ ប្រជាពលរដ្ឋជាច្រើនកុះករបានគាំទ្រផលិតផលក្នុងស្រុក ដោយនឹកស្មានមិនដល់ និងបានលក់ដាច់ខ្លាំង ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមជាង ១០ ម៉ឺននាក់ នេះសបញ្ជាក់ឲ្យពីស្មារតីជាតិនិយម ងាកមកគាំទ្រផលិតជាតិយើងយ៉ាងច្រើនផុសផុល។
ជុំវិញពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលជាតិបែបនេះ, ឧកញ៉ា តែ តាំងប៉ បានអំពាវនាវដល់ផលិករត្រូវផលិតនូវផលិតផលរបស់ខ្លួនឱ្យបានស្របតាមស្ដង់ដា គុណភាព សុវត្ថិភាព និងអនាម័យ និងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃយកផលចំណេញក្នុងពេល ដែលប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកនេះឡើយ។
ចំណែកក្រុមអាជីវករ ដែលបានចូលរួមនៅក្នុងវេទិកាសារព័ត៌មាននៅថ្ងៃនេះដែរ ក៏បានសម្តែងការគាំទ្រចំពោះ FASMEC ដែលបានខិតខំរៀបចំពិព័រណ៍លើកទី១ កាលពីខែកញ្ញាកន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពលរដ្ឋខ្មែរ និង សង្ឈឹមថា ការរៀបចំពិព័រណ៍លើកទី២ នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ រឹតតែទទួលការគាំទ្រខ្លាំងជាងលើកទី១ផងដែរ។
សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ លើកទី២ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៥-៦-៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ គឺមានផលិតផលខ្មែរសុទ្ធតែម្តង ប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ និងទស្សនាដោយសេរី ខណៈដែលការជំរុញការផលិតផលិតផលក្នុងស្រុក ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណា បំពេញតម្រូវការប្រើប្រាស់ ក្នុងអំឡុងពេលប្រជាពលរដ្ឋកម្ពុជាធ្វើពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ ដោយងាកមកគាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព