ព័ត៌មាន
ក្រសួងវប្បធម៌ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្មអបអរខួប១០ឆ្នាំ ល្បែងទាញព្រ័ត្រចុះបញ្ជី UNESCO
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍សិល្បៈសិប្បកម្ម នាចុងខែវិចិ្ឆកា ឆ្នាំ២០២៥ខាងមុខនេះ នៅផ្លូវថ្មើជើងចតុម្មុខ (Walk Street) ទល់មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួប១០ឆ្នាំ ល្បែងទាញព្រ័ត្រ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ។
លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានថ្លែងប្រាប់ BTV News នាថ្ងៃនេះថា ក្នុងពិព័រណ៍នោះ នាយកដ្ឋាន បានរៀបចំបើកព្រឹតិ្តការណ៍ថ្មីមួយបន្ថែមទៀត គឺសិល្បៈនៃការ«ចាក់ចេក» តំណខ្មែរតាំងពីជំនាន់ដើម និងជាសិល្បៈដ៏កម្រ និងកាន់តែឈានទៅរកការបាត់បង់។ ដូច្នេះនាយកដ្ឋាន និងលើកឡើងនូវកម្មវិធីនេះ ដើម្បីឲ្យសាធារណជន ក៏ដូចជាក្មួយៗយុវជន បានទស្សនាផ្ទាល់នៅទីតាំងនោះ អំពីសិល្បៈនៃការ «ចាក់ចេក» ក៏ដូចជា៖ ក្រងនូវស្លឹក និងសម្ភារៈផ្សេងៗទៀត ដែលជាវត្ថុអនុស្សាវរីយ៍។
សូមរំលឹកឡើងវិញថា ក្នុងឆ្នាំ២០២៥នេះ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានរៀបចំព្រឹតិ្តការណ៍ធំៗ ចំនួន០២ នាចុងឆ្នាំ២០២៥នេះ គឺពិព័រណ៍ស្នាដៃមរតកមនុស្សរស់ មានរយៈពេល០៣ថ្ងៃ កាលពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ និងពិព័រណ៍រូបថត ក្រោមប្រធានបទ«រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី»រយៈពេល០៧ថ្ងៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្នុងសារមនី្ទរខ្លែងខ្មែរ រាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រគួរជាទីមោទនសម្រាប់នាយកដ្ឋាន ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសយុវជន សិស្ស និសិ្សត សាធារណជន ព្រមទាំងមានអ្នកចូលរួមតាមបណ្តាញសង្គមជាច្រើន បានបញ្ចេញនូវចំណាប់អារម្មណ៍សប្បាយរីករាយ៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព