ព័ត៌មាន
ធុរកិច្ចជាតិនិងអន្តរជាតិ ចែករំលែកនូវគន្លឹះជោគជ័យ និងការស្វែងរកដៃគូពង្រីកអាជីវកម្ម
ភ្នំពេញ ៖ ធុរកិច្ចជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និង ពាណិជ្ជកម្មដល់សហគ្រិនក្នុងស្រុក ជាពិសេសការជំរុញពង្រឹងនិងពង្រីកទំនាក់ទំនង ការផ្គូផ្គង់ពាណិជ្ជកម្ម នៃការធ្វើធុរកិច្ចបណ្តា ប្រទេសក្នុងអាស៊ានឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងជំនួបធុរកិច្ចវិស័យឯកជនរវាងសហគ្រិន កម្ពុជា សឹង្ហបុរី និងមីយ៉ាម៉ាឆ្នាំ២០២៥ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ, សមាគមបាន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ធុរកិច្ចដែលជាសមាជិក តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរ អាជីវកម្មជាដើម ដែលជាគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការ ប្រកបដោយជោគជ័យ មិនត្រឹមជួយបង្កើតប្រាក់ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស ការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញបញ្ហានេះ សមាគមបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជាច្រើន ទាំងជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្ហាញពីសក្តានុពលគ្នាទៅវិញទៅមក ទាំងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាក់ស្តែងការរៀបចំជំនួប ជំនួបធុរកិច្ចរវាងកម្ពុជា-សឹង្ហបុរី-មីយ៉ាម៉ា នៅពេលនេះ នឹងជួយដល់សហគ្រិននៃបណ្តាប្រទេសទាំងបី បានចែករំលែកនូវបទពិសោធន៍ និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ អាជីវកម្ម និងពាណិជ្ជកម្មបន្ថែម ការស្វែងដៃគូពាណិជ្ជកម្ម និងវិឱកាសនិយោគ ផងដែរ, ជាពិសេសការបង្កើតនូវកិច្ចសហប្រតិបត្តិការ ជំរុញនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសទាំងនេះបន្ថែម ដើម្បី ជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ក្នុងជំនួបធុរកិច្ចនេះដែរ, លោកបណ្ឌិត Soe Hein ស្ថាបនិក និងជាសាកលវិទ្យាធិការនៃ IMU University Edtech ប្រទេសភូមា បានធ្វើការចែករំលែកនូវចំណេះដឹង និងជំនាញមួយចំនួន ដល់សហគ្រិនក្នុងស្រុកផងដែរដូចជា ចំណេះដឹងទូទៅ និង វិស័យបច្ចេកវិទ្យាជាដើម ។ លោកបណ្ឌិត លើកឡើងបន្ថែម ចំណែកទាក់ទងវិស័យបច្ចេកវិទ្យាឌីថលវិញ ឃើញថា ពិភពលោក បាន កំពុងបង្កើតផែនការសកម្មភាពបង្រៀនដល់សិស្ស និស្សិត លើភាវូបនីកម្មរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រទេសនីមួយៗក៏បានបង្កើត នូវកម្មវិធីជាច្រើន ទាំងការចងក្រងជាសៀវភៅ ការដាក់ចូលទៅកាន់ផេក វេបសាយ ឬឆានែល ផ្សេងៗដូចជា នៅក្នុង Youtube ឬ Google ជាដើម ដែលសុទ្ធសឹងជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជាពិសេសសហគ្រិន អាចស្វែងរកកម្មវិធីដែលជាតម្រូវការ វាអាចក្លាយជាផ្លូវដ៏សំខាន់នាំឱ្យយើងបានជោគជ័យ។
ចំណែកបណ្ឌិត Jonathon Chua នាយកប្រតិបត្តិនៃការតភ្ជាប់អាជីវកម្មអាស៊ី មកពីប្រទេសសឹង្ហបុរី បានធ្វើការចែករំលែកនូវ បទពិសោធន៍មួយចំនួន និងបង្ហាញគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ ជាពិសេសការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដល់ សហគ្រិនក្នុងស្រុក និងសហគ្រិនមកពីបណ្តាប្រទេសអាស៊ានមួយចំនួន ដើម្បីចាប់យកឱកាសពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញលើទីផ្សារ ការពង្រីកលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទៅកាន់ប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោក ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 day agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន