ព័ត៌មាន
ព្រះមេគណខេត្តស្វាយរៀងរំលឹកថ្ងៃ៧មករាធ្វើឱ្យសាសនារស់រានមានជីវិតឡើងវិញ
ស្វាយរៀង ៖ ស្របកាលវេលាដែលប្រជាពុទ្ធបរិស័ទកំពុងរីករាយនឹងការប្រារព្ធធ្វើពិធីបុណ្យកឋិនទាន ព្រះមេគណ ខេត្តស្វាយរៀង បានមានថេរដីការំលឹកថា ព្រះពុទ្ធសាសនា បានរស់រានមានជីវិតឡើងវិញ ដោយសារថ្ងៃ៧ មករា ដែលរហូតមកដល់ពេលនេះ វិស័យព្រះពុទ្ធសាសនាបាននឹងកំពុងមានការរីកចម្រើនទៅមុខជានិច្ច។
ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ព្រះគ្រូ ញឹម ច័ន្ទថៃ គ្រូសូត្រសាំ្ត វត្តព្រះពន្លា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ ក្នុង និងក្រៅខេត្ត នៅថ្ងៃទី២ ទី៣ ខែវិឆ្ឆិកា ឆ្នាំ២០២៥ បានផ្តើមធ្វើបុណ្យកឋិនដង្ហែ ទៅវេរប្រគេនដល់ព្រះ សង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងវត្តព្រះពន្លា ស្រុកកំ ពង់រោទិ៍ ខេត្ត ស្វាយរៀង និងប្រមូលបច្ច័យកសាងសមិទ្ធិផលនានានៅក្នុងទីរាមទាំង២ខាងលើ ។
បន្ទាប់ពីព្រះសង្ឃ និងពុទ្ធបរិសទ័ដង្ហែរអង្គកឋិនប្រទស្សិន ព្រះវិហារ៣ជុំនិងប្រគេនជីវរ បរិក្ខាក ឋិន បច្ច័យដល់សង្ឃគ្រង និងប្រើប្រាស់ តាមប្រពៃណីជាតិខ្មែររួចមក ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេ គណខេត្ត ជួសមុខឱ្យព្រះសង្ឃ វត្តព្រះពន្លា បានមានសង្ឃដីកាសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំ ពោះឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមវិភាគទាន ធ្វើបុណ្យកឋិនទានដង្ហែវេរប្រគេនដល់ព្រះសង្ឃ ពិសេសធ្វើការប្រមូលបច្ច័យ ដើម្បីកសាងសមិទ្ធផលថ្មីៗ លើវិស័យព្រះពុទ្ធសាសនាបន្ថែម បន្ទាប់ពីសមិទ្ធផលមួយចំនួនបានកើតមានឡើងក្រោមការដឹកនាំរបស់ គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តដឹកនាំអភិវឌ្ឍជាតិក្រោមម្លប់ សន្តិភាព ។
ព្រះវិសុទ្ធិញ្ញាណមុំ សយ បានមានសង្ឃដិការបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់ជាតិ សាសនានេះ ត្រូវបានរស់រានឡើងវិញក្នុងថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង វត្តអារាម ត្រូវបានព្រះសង្ឃ ពុទ្ធបរិសទ័ ធ្វើការរៀបចំ និងកសាង សមិទ្ធផលឡើងវិញជាបន្តបន្ទាប់ និងមានវត្តខ្លះក្នុងខេត្ត បានរៀបចំទៅជារមណីយដ្ឋាន ដើម្បីធ្វើការទាក់ ទាញភ្ញៀវឱ្យចូលទស្សនាមកលេងកម្សាន្ត និងធ្វើបុណ្យ បន្ថែមលើរមណីយដ្ឋានរបស់ខេត្តដែលបាន បន្សល់ទុក។
អត្ថបទ៖ ភា សារិត








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព