ព័ត៌មាន
ពិព័រណ៍ការងាររយៈពេលពីរថ្ងៃមានអ្នកចូលរួមជិត១០ម៉ឺននាក់ និងអ្នកដាក់ពាក្យស្នើសុំការងារជិតពីរម៉ឺននាក់
ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី១-២ ខែវិច្ឆិកានេះ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងភាពរលូន ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ និងតាមអនឡាញលើសពីការរំពឹងទុក ក្នុងនោះមាន អ្នកចូលរួមជិត១០ម៉ឺននាក់ និងអ្នកដាក់ពាក្យស្នើសុំការងារជិតពីរម៉ឺននាក់។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
តាមរយៈលទ្ធផលនេះ អ្នកនាំពាក្យក្រសួងការងារ ក៏ដូចជាទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះដៃគូសហការរៀបចំទាំងអស់ និងបណ្តាក្រុមហ៊ុន សហគ្រាស ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ រយៈពេលពីរថ្ងៃនេះ ប្រកបដោយភាពជោគជ័យ និងទទួលបានការសាទរពីសំណាក់ បងប្អូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជនជាច្រើនម៉ឺននាក់ដែលបានមកចូលរួម។
អ្នកនាំពាក្យក្រសួងការងារ ក៏បានថ្លែងអំណរគុណចំពោះវាគ្មិនទាំងអស់ ដែលបានចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង គន្លឹះសំខាន់ៗ ទាក់ទងនឹងផលិតភាពការងារ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ នៅក្នុងសិក្ខាសាលាស្តីពី «វីថីឆ្ពោះទៅរកផលិតភាព៖ ផ្សាយភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» និងការចែករំលែកបទពិសោធន៍ពីភាពជោគជ័យក្នុងអាជីព ដោយមានការចូលរួមស្តាប់ពីសំណាក់យុវជន សិស្ស/និស្សិត និងសាធារណជនជាច្រើន។
អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា៖«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី១-២ ខែវិច្ឆិកានេះ មានអ្នកចូលរួមទស្សនាពិព័រណ៍ សរុប ៩៥,៥២២នាក់ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់ ៣១,៤៧៦ នាក់ និងចូលរួមតាមអនឡាញ ៦៤,០៤៦នាក់។ ក្នុងនោះអ្នកដាក់ពាក្យស្នើសុំការងារ (CV) ដែលទទួលបានដោយផ្ទាល់ និងតាមអនឡាញ សរុប ១៧,៤០៤ CV។ ជាលទ្ធផល ចំនួនអ្នកជាប់ការងារបឋម សរុប ២,០៤១នាក់។
អ្នកនាំពាក្យបញ្ជាក់ថា ក្រុមហ៊ុនភាគច្រើនបានបង្ហាញភាពពេញចិត្តចំពោះការចូលរួមក្នុងពិព័រណ៍ការងារនេះ ដោយពួកគេបានទទួលឱកាសជួបជាមួយនិស្សិត និងបេក្ខជនជាច្រើន ដែលមានចំណាប់អារម្មណ៍ និងមានសមត្ថភាពតាមបែបវិជ្ជាជីវៈ៕










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ