ព័ត៌មាន
សហគ្រាស អគ្គិសនី ទូកមាស ស្វែងរកជនខិលខូច កែច្នៃនាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ក្រោយរកឃើញជាង ១០០គ្រឿង
សហគ្រាស អគ្គិសនី ទូកមាស កំពុងសហការជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកបុគ្គលខិលខូចជាអ្នកកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីលួចកែច្នៃ នាឡិកាស្នង់អគ្គិសនីឱ្យដើរយឺត ដោយ អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា មានករណីជនខិលខូច ដើរបោកបញ្ឆោតអ្នកប្រើប្រាស់ នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់ ដើម្បីឱ្យចំនួនអគ្គិសនី (kWh) ប្រើប្រាស់ប្រចាំខែថយចុះតិចជាងធម្មតា។
ក្នុងជំហានដំបូងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានរកឃើញមាននាឡិកាស្ទង់អគ្គិសនី នៅតំបន់ខាងលើ ចំនួនជាង ១០០គ្រឿង ត្រូវបានគេកែច្នៃ។ ពេលនេះ សហគ្រាស អគ្គិសនី ទូកមាស កំពុងសហការជាមួយអ្នកប្រើប្រាស់ ដែលនាឡិកាស្ទង់របស់ពួកគាត់ត្រូវបានកែច្នៃ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកបុគ្គលជាអ្នកកែច្នៃ នាឡិកាស្ទង់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីឋិតក្នុងតំបន់ខាងលើ មេត្តាជួយ សហការជាមួយសហគ្រាស អគ្គិសនី ទូកមាស និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកិច្ចការនេះ។
ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទូទៅ មេត្តាកុំប៉ះពាល់ ឬ ចូលរួមកែច្នៃនាឡិកាស្ទង់ជាដាច់ខាត ព្រោះជាទង្វើខុសច្បាប់៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព