ព័ត៌មាន
ពលរដ្ឋរស់នៅម្តុំច្រកចូលប្រាសាទតាមាន់ បង្ហាញការត្រេកអរក្រោយកងទ័ពកម្ពុជា និងថៃដកអាវុធធុនធ្ងន់ចេញឆ្ងាយពីទីតាំងជម្លោះ
បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅម្តុំច្រកចូលប្រាសាទតាមាន់ ស្ថិតនៅឃុំគោកម៉ន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះពុំមានបាតុភាពអ្វីគួរ ឲ្យកត់សម្គាល់នោះទេ ហើយពួកគាត់ក៏បានបង្ហាញការត្រេកអរផងដែរ ក្រោយកងទ័ពកម្ពុជា និងថៃសម្រេចដកអាវុធធុនធ្ងន់ចេញពីទីតាំងជម្លោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋទាំងនោះបាននិយាយថា បច្ចុប្បន្នពួកគាត់មានភាពធូរស្រាលបន្តិច បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ រវាងកម្ពុជា និងថៃ។ មួយវិញទៀតកាន់តែសប្បាយរីករាយបន្ថែមទៀតក្រោយមើលឃើញថា ទាហានកម្ពុជា និងទាហានថៃសម្រេចដកអាវុធធុនធ្ងន់ និងយុទ្ធោបករណ៍ចេញឆ្ងាយពីព្រំដែនជម្លោះ ដើម្បីបញ្ជៀសការផ្ទុះអាវុធដាក់គ្នា ហើយជ្រើសរើសយកការពិភាក្សាគ្នាដោយសន្តិវិធីវិញនោះ។
យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋ ដែលអតីតសុទ្ធតែធ្លាបរត់ភៀសសឹក ដោយសារជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃនោះ នៅតែមានលក្ខណៈប្រុងប្រៀបជានិច្ច បើទោះបីជាស្ថានភាពបច្ចុប្បន្នមានលក្ខណៈធូរស្រាលជាងមុន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព កូឡាឡាំពួរវាងកម្ពុជា និងថៃក៏ដោយនោះ។
សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។
ក្រោយមានការកែសម្រួលនូវអាវុធ និងយុទ្ធោបករណ៍រវាងកងទ័ពកម្ពុជា និងថៃនោះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនជម្លោះបានសម្តែងភាពរីករាយ និង បានធូរស្បើយចិត្តឡើងវិញ និងជឿជាក់លើការដោះស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលដោយ សន្តិវិធីលើបញ្ហាព្រំដែននេះ ហើយពួកគាត់សង្ឃឹមថា ស្ថានភាពនឹងវិលទៅរកប្រក្រតីឡើងវិញ នាពេលឆាប់ៗនេះផងដែរ៕ អត្ថបទ៖ បាន ចក់






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព