ព័ត៌មាន
កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
ភាគីទាំងពីរបានយល់ស្របគ្នាថា ការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាម៉េរិកនៅឆ្នាំនេះ តួនាទីកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាម៉េរិក និងការចូលរួមចំណែកដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ដើម្បីនាំមកនូវ សន្តិភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានបើកឱកាសដ៏ល្អប្រសើរ សម្រាប់ការពង្រឹងទំនាក់ ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមបណ្ដាញព័ត៌មានវិទ្យា និងការបោសសម្អាតមីន។
ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក (ART) នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយ ទទួលស្គាល់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ចទៅ វិញទៅមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកំណត់ជំហានជាក់ស្តែង ដើម្បីធានាការអនុវត្ត កិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកជាថ្មីនូវ អំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវិធានការដែលត្រូវអនុវត្ត បន្តដើម្បីសម្រេចការប្តេជ្ញាចិត្តដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ និងបានសង្កត់ធ្ងន់ អំពីការចាំបាច់ក្នុងការពង្រឹងកិច្ចប្រឹងប្រែងស្ដារជំនឿ និងទំនុកចិត្តឡើងវិញ សំដៅឈានទៅដល់សន្តិភាពចីរកាល់៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព