ព័ត៌មាន
អាជីវករផ្សាសំរោង ខេត្តឧត្តរមានជ័យលក់ដាច់គ្រាន់បើឡើងវិញក្រោយស្ថានភាពព្រំដែន ធូរស្រាល
អាជីវករលក់ដូរ នៅផ្សាសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយនេះ ពោលគឺបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡំាពួ កម្ពុជា និងថៃ ពួកគាត់បានលក់ដាច់គ្រាន់បើជាងមុន ហើយពួកគាត់រំពឹងថា ស្ថានភាពព្រំដែននឹងកាន់តែល្អ ប្រសើរដូចដើមនាពេលឆាប់ៗខាងមុខនេះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអាជីវករទាំងនោះបានលើកឡើងថា នាពេលបច្ចុប្បន្នមានមនុស្សម្នាធ្វើដំណើរចេញចូល ក្នុងផ្សារច្រើនឡើងវិញគួរឲ្យកត់សម្គាល់ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំាពួ កម្ពុជា និងថៃ ហើយមួយវិញទៀតពួកគាត់កាន់តែធូរស្បើយចិត្តបន្ថែមទៀតផងដែរ បន្ទាប់ពីកងទ័ពកម្ពុជា និងថៃដកអាវុធធុនធ្ងន់ និងយុទ្ធោបករណ៍ចេញឆ្ងាយពីតំបន់ជម្លោះនោះ។
ជាមួយគ្នានោះដែរ បងប្អូនអាជីវករផ្សាសំរោងក៏បានរំលឹកអំពីទុក្ខលំបាកខណៈដែលកងទ័ពកម្ពុជា និងថៃបានប៉ះទង្គិចគ្នាប្រដាប់ដោយអាវុធ ដោយបានធ្វើឲ្យពួកគាត់រត់ចោលផ្ទះសម្បែង មិនបានលក់ដូរ ដោយមានការភិតភ័យទាំងយប់ទាំងថ្ងៃ តែយ៉ាងណាក្តីពេលនេះពួកគាត់សប្បាយចិត្ត និងធូរចិត្តឡើងវិញក្រោយការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលដោះស្រាយជម្លោះពីប្រដាប់ដោយអាវុធ មកជាតុចចារដោយសន្តិវិធីនោះ។
សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។
តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការត្រួតពិនិត្យ និងអ្នកសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ផងដែរ៕ អត្ថបទ៖ បាន ចក់










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព