ព័ត៌មាន
ភ្ញៀវទេសចរមកពីតាមបណ្ដារាជធានី-ខេត្ត និងនៅមូលដ្ឋានសៀមរាបជាង ៣៦ ម៉ឺននាក់ដើរលេងកម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបីថ្ងៃនៅសៀមរាប
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងអ្នកទេសចរនៅមូលដ្ឋានខេត្ដសៀមរាប ប្រមាណជាង៣៦ម៉ឺននាក់ បានដើរទស្សនាកម្សាន្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅខេត្ដសៀបរាប រយៈពេលបីថ្ងៃ។ពួកគាត់បានកោតសរសើរថា ការរៀបចំពិធីនេះ មានភាពល្អប្រសើរ ទាំងការរៀបចំពិធីកម្សាន្ដ ទាំងសន្ដិសុខសុវត្ថិភាព និងបរិស្ថាន។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ខែវិច្ឆិកាឆ្នាំ២០២៥ ខេត្ដទេសចរណ៍នេះ ទទួលបានអ្នកទេសចរគ្រប់ពីទិសទីប្រមាណ៣៦៨,២៤៦នាក់ កើនឡើង៥.៧៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៣៤៨,២២៩នាក់ ក្នុងនោះ មានអ្នកទេសចរបរទេសមានចំនួន៩,៦៤៦ នាក់ ថយចុះ២៧.០៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន១៣,២២៩នាក់ ខណៈដែលអ្នកទេសចរជាតិ មកពីតាមបណ្ដាខេត្ដរាជធានី និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួន៣៥៨,៦០០នាក់ កើន៧.០៤%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ៣៣៥,០០០ នាក់ ។
ភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិ ដែលមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត ព្រមទាំងក្រុងសៀមរាប ដោយពួកគាត់សម្ដែងមោទនភាព ចំពោះតំបន់រមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែទាក់ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។ភ្ញៀវអន្ដរជាតិ ក៏លើកឡើងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យនិងល្បីល្បាញនៅលើពិភពលោក ខណៈដែលអ្នកទេសចរខ្មែរ មិនខកបំណងដែលខ្លួនចំណាយពេលវេលា ដើរទស្សនានៅតាមរមណីយដ្ឋានផ្សេងៗទៀតប្រកបដោយសុខសន្ដិភាព។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានអភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប ឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងមានសន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។
បើតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៥ អ្នកទេសចរដើរកម្សាន្ដនៅប្រាសាទអង្គរវត្ដ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក មានចំនួនជាង២១ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិមានចំនួន ៩ ៦៤៦នាក់។ដោយឡែក របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ខេត្ដទេសចរណ៍មួយនេះ ទទួលបានអ្នកទេសចរគ្រប់ពីទិសទីទាំងនៅមូលដ្ឋាន និងមកពីតាមណ្ដារាជធានីខេត្ដមានប្រមាណ ៣៦៨,២៤៦នាក់ ដែលពួកគាត់បានដើរកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ខែវិច្ឆិកាឆ្នាំ២០២៥នេះ៕













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព