ព័ត៌មាន
កម្ពុជារៀបចំស្តង់ពិព័រណ៍អំឡុងកិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គមរយៈពេល៣០ឆ្នាំចុងក្រោយ ជាមួយប្រតិភូបណ្តាប្រទេសសមាជិក UN និងអង្គការអន្តរជាតិទូទាំងពិភពលោក
ទីក្រុងដូហា៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមព្រះរាជាណាចក្រកម្ពុជា បានតាំងបង្ហាញ ស្តង់ពិព័រណ៍អំឡុងកិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម (Exhibition Booth during the Second World Summit for Social Development) នៅទីក្រុងដូហា ប្រទេសកាតា ដែលមានការចូលរួមពីស្តង់ពិព័រណ៍របស់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ស្តង់ពិព័រណ៍របស់អង្គការអន្តរជាតិទូទាំងពិភពលោក ដែលជាដៃគូសន្ទនា និងដៃគូពាក់ព័ន្ធ។
ស្តង់ពិព័រណ៍របស់កម្ពុជាអំឡុងកិច្ចប្រជុំកំពូលពិភពលោកលើកទី២នេះ បានបង្ហាញពីសមិទ្ធផល ការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ និងសង្គម-វប្បធម៌របស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ដោយផ្តោតលើការលុបបំបាត់ភាពក្រីក្រ, សមាហរណកម្មទីផ្សារការងារ, កិច្ចគាំពារសង្គម, ប្រព័ន្ធសុខាភិបាល, ការអប់រំ, សមាហរណកម្មសង្គមនិងបរិយាបន្ន, ចីរភាពបរិស្ថាននិងភាពធន់នឹងអាកាសធាតុ, ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។
នេះគឺជាមោទនភាពដ៏ធំមួយរបស់កម្ពុជាលើកឆាកអន្តរជាតិ ដែលប្រតិភូបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធដែលមកចូលរួមកិច្ចប្រជុំកំពូលពិភពលោកលើកទី២នេះ បង្ហាញពីការចាប់រម្មណ៍របស់ខ្លួនមកលើវឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ពិព័រណ៍នេះក៏បានផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងដៃគូអភិវឌ្ឍពាក់ព័ន្ធទូទាំងពិភពលោកផងដែរ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព