ព័ត៌មាន
កាយវិការមិត្តភាពដ៏កក់ក្ដៅស្និទ្ធស្នាលរវាងឯកឧត្តម ស៊ុន ចាន់ថុល និងសមាជិកសភាអាមេរិកបង្ហាញពីមិត្តភាព ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងកិច្ចសហការរវាងប្រទេសទាំងពីរ
វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បេសកកម្មរបស់គណៈប្រតិភូកម្ពុជានៅវិមានសភាសហរដ្ឋអាម៉េរិក បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងកក់ក្ដៅ បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការជាមួយលោកជំទាវ Beth Van Duyne ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លៀតឱកាសមុននឹងធ្វើដំណើរចាកចេញពីវិមានសភាសហរដ្ឋអាម៉េរិក ចូលទៅជួបសម្តែងការគួរសម និងក្តីនឹករលឹកក្នុងនាមជាកល្យាណមិត្តជាមួយ ឯកឧត្តម Jimmy Panetta សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក (តំណាងឱ្យមណ្ឌលទី១៩ រដ្ឋ California) ខណៈដែល ឯកឧត្តមសមាជិកសភា កំពុងបំពេញកាងារក្នុងការិយាល័យផ្ទាល់ខ្លួន។
កាយវិការជិតស្និទ្ធនេះ បានបញ្ជាក់យ៉ាងច្បាស់ពីភាពស្និទ្ធស្នាលរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមសមាជិកសភា ដែលមិនត្រឹមតែជាទំនាក់ទំនងរវាងអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភាពដែលត្រូវបានកសាងឡើងតាមរយៈការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងកិច្ចសហការកន្លងមក ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សភាអាម៉េរិក ក្នុងការថែរក្សាទំនាក់ទំនងជាមួយកម្ពុជា។ ជំនួបដ៏ភ្ញាក់ផ្អើលនេះបានបង្ហាញថា បើទោះបីជាមានភាពមមាញឹកនៃកិច្ចការងារយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពនិងការគោរពផ្ទាល់ខ្លួន នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាម៉េរិក។
គួររម្លឺកដែរថា៖ ឯកឧត្តម Jimmy Panetta បានដឹកនាំគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (Congressional Delegation – CODEL) មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ CODEL ទទួលបានឱកាសក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត នៅតាមក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំងជំនួបពិភាក្សាការងារ ក៏ដូចជាពិធីលៀងសាយភោជនរៀបចំទទួលស្វាគមន៍ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ CODEL នាកាលនោះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងសកលលោកឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕




-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន7 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន2 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន5 days agoវិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០