ព័ត៌មាន
អ្នកជំនាញអន្តរជាតិ៖ ការអនុវត្តគោលនយោបាយបើកចំហរបានធ្វើឱ្យកម្ពុជាកំពុងស្រូបយកឱកាសវិនិយោគ
អ្នកជំនាញអន្តរជាតិ មើលឃើញប្រទេសកម្ពុជា និងមានឱកាសច្រើនក្នុងការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុន ខណៈកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន មានគោលនយោបាយបើកចំហរ និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសដៃគូ ដោយបាននិងកំពុងជំរុញដល់ការធ្វើពាណិជ្ជកម្ម។
លោកបណ្ឌិត Jonathon Chua នាយកប្រតិបត្តិនៃការតភ្ជាប់អាជីវកម្មអាស៊ី ប្រទេសសឹង្ហបុរី លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជានេះថា ជុំវិញការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឃើញថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញជាបណ្តើរៗ គាំទ្រដោយការនាំចេញទំនិញ តាមរយៈទីផ្សារនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដៃគូផ្សេងៗ។
លោកបណ្ឌិត បន្តថា ចំណែកជុំវិញការវិនិយោគ កម្ពុជាបាននិងកំពុងជំរុញប្រតិបត្តិការកាន់តែទូលាយ និងងាយស្រួល បាន លើកកម្ពស់ដល់ធុរកិច្ច និងវិនិយោគិន សម្រាប់ឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ពោលគឺទីផ្សាររបស់កម្ពុជា គឺជាទីផ្សារ ថ្មីមួយ មានឱកាសច្រើន ជាពិសេសកម្ពុជាបាននិងកំពុងជំរុញបណ្តុះបណ្តាលជំនាញដល់យុវជន និងមានកម្លាំងពលកម្មវ័យក្មេងច្រើន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសផ្សេងៗ សម្រាប់ជំរុញដល់ទីផ្សារនាំចេញ។
ឯកឧត្តម ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាង ខ្លាំង ក្នុងការគៀងគរ ការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស ការសម្រួលគោលនយោបាយគាំទ្រនានា និងការចូលរួមពីវិស័យឯកជន ជាដើម បានធ្វើឱ្យកម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់ ជាក់ស្តែងសកម្មភាពដែលសហគមបាននិងកំពុងធ្វើនាពេលនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកខ្លួនរបស់សហគ្រិន ដែលម្ចាស់សហគ្រាស និងអាជីវកម្ម ឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិយើង។
សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និងភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព