ព័ត៌មាន
កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិជាច្រើនដូចជា Turkish Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី និងសហការី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពចំនួនភ្ញៀវទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព