ព័ត៌មាន
អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តការរុះរើរសំណង់រោងឈើ សង់រំលោភបំពានកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក
ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានចុះអនុវត្តការរុះរើរសំណង់រោងឈើ ដែលពលរដ្ឋសាងសង់រំលោភបំពានទាំងស្រុងលើកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តរុះរើររាល់សំណង់រោងឈើមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅលើដងផ្លូវខាង បានយកដងផ្លូវធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា មុនឈានដល់ការចុះអនុវត្តនេះដែរ រដ្ឋបាលខណ្ឌ ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ទៅកាន់ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការសង់រោងលើដងផ្លូវសាធារណៈខាងលើ ពិសេសសាលាបង្រៀនគួរ « ជ័យថាវី » ដោយកិច្ចការងារនេះ ក៏ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា មានការរំលោភបំពានដងផ្លូវខាងលើទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ដល់លំហូរចរាចរណ៍ និងសោភណ្ឌភាពដងផ្លូវសាធារណៈក្នុងតំបន់នោះ ។
ក្នុងកំឡុងពេលអាជ្ញាធរចុះអនុវត្តការរុះរើរ ក៏មានបងប្អូនអ្នកពាក់ព័ន្ធមួយចំនួន បានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការរុះរើរដោយឯកឯង ដោយមិនមានការបង្ខិតបង្ខំនោះទេ ។ ពួកគាត់ សប្បាយចិត្តជាមួយការរៀបចំរបស់អាជ្ញាធរ ដែលមានគោលបំណងធ្វើឲ្យដងផ្លូវមានលក្ខណៈធំទូលាយល្អឡើងវិញ សម្រួលដល់លំហូរចរាចរធ្វើដំណើរសម្រាប់សិស្សានុសិស្ស ក៏ដូចជាពលរដ្ឋទូទៅ ក្នុងតំបន់ ពិសេសនឹងអាចជួយដល់ការរកស៊ីទទួលទានរបស់ប្រជាជន កាន់តែរីកចម្រើនផងដែរ ។
គួរបញ្ជាក់ថា កំឡុងការអនុវត្តការចុះរុះរើរនេះដែរ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនដែលនៅបន្តការរំលោភបំពានហើយមិនចូលរួមសហការក្នុងការរុះរើរជាមួយអាជ្ញាធរនោះឡើយ ៕ អត្ថបទ ៖ កុម្ភះ











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព