ព័ត៌មាន
៣ថ្ងៃបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់
ភ្នំពេញ៖ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំង ប្រទេសកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគកើតឡើងចំនួន២៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ បើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បូកយោងទាំងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ករណីគ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតអ្នកដំណើររហូត២៥រូប ខណៈអ្នករងរបួសធ្ងន់ និងស្រាលសរុប មានដល់ទៅជាង៥០រូប។ អ្នកនាំពាក្យចាត់ទុកតួលេខនេះ ថាជាសញ្ញាណដ៏គួរឱ្យបារម្ភជាថ្មីទៀតសម្រាប់ខែវិច្ឆិកានេះ។
គួរកត់សម្គាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិតមនុស្សក្នុងអំឡុងពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង ព្រៃវែង ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព