ព័ត៌មាន
CDC បំភ្លឺពាក់ព័ន្ធសារព័ត៌មានមួយចំនួនបកស្រាយជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុលជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s នាំឱ្យមានការភ័ន្តច្រឡំ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបំភ្លឺពាក់ព័ន្ធសារព័ត៌មានមួយចំនួនបានធ្វើការបកស្រាយ និងផ្សព្វផ្សាយព័ត៌មាន ស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation ដែលប្រាសចាកពីខ្លឹមសារជាក់ស្តែងដែលបានផ្សព្វផ្សាយ និងនាំឱ្យមានការភ័ន្តច្រឡំ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បំភ្លឺថា ជំនួបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងចម្បងគឺដើម្បីពិភាក្សាអំពីសក្ដានុពលទីផ្សារ និងលទ្ធភាពនៃការធ្វើអាជីវកម្មរបស់ ក្រុមហ៊ុន McDonald’s នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយ អំពីការបោះជំហានចូលមកបើកហាងនៅកម្ពុជា ឬ ការស្វែងរកដៃគូវិនិយោគនៅឡើយទេ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការកត់សម្គាល់អំពីទីផ្សារកម្ពុជា សម្រាប់ការរៀបចំយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ខ្លួននាពេលអនាគត ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពង្រឹងទីផ្សារដែលខ្លួនមានស្រាប់ជាមុនសិន៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព