ព័ត៌មាន
កម្ពុជាធ្វើសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ បង្ហាញពីភាពលេចធ្លោរក្នុងសហគមន៍ស្រូវអង្ករសកល និងនិរន្តរភាពផលិតកម្មស្រូវអង្ករ
ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកំពូលនេះ មានវត្តមានចូលរួមដោយ ឯកឧត្ដម Roger V. Navarro អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader លោកស្រី Yvonne Pinto អគ្គនាយិកា នៃវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និងឯកឧត្តម លោកជំទាវ ឧកញ៉ា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម និងសហការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីប្រទេសនានាជុំវិញពិភពលោក ដែលជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់អនាគតប្រកបដោយចីរភាពនិងភាពរីកចម្រើនសម្រាប់ដំណាំអាហារដ៏សំខាន់មួយរបស់មនុស្សជាតិ ដែលនោះគឺ អង្ករ។
លោកជំទាវរដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជាក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្នក្នុងការតម្រែតម្រង់អនាគតនៃផលិតកម្មស្រូវអង្ករផងដែរ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនានាដែលនឹងអាចកើតមាននាពេលអនាគតដូចជា៖ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនាំចូល អត្រាពន្ធគយខ្ពស់ និងបញ្ហាការដឹកជញ្ជូន ដែលបានរារាំងការចូលទៅកាន់ទីផ្សារថ្មី ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈការចរចាពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល និងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន។
មុននឹងបញ្ចប់ ឆ្លៀតក្នុងវេទិកាដ៏សំខាន់នេះ លោកជំទាវរដ្ឋមន្ត្រី បានអញ្ជើញអ្នកចូលរួមទាំងអស់ អ្នកវិនិយោគ និងធុរជនអន្តរជាតិ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសំខាន់ៗនានា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគសម្រាប់ពាណិជ្ជកម្មប្រកប ដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្កកម្ពុជា។
សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងវត្តមានរបស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងគោលបំណងធ្វើពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង៕










-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
PR NEWS18 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ