ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្មចុះចែកពូជស្រូវដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ជិត ៣០០គ្រួសារនៅខេត្តតាកែវ
តាកែវ ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះចែកពូជស្រូវជូនបងប្អូនប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន ២៩៩ គ្រួសារនៅក្នុងស្រុក ៥ របស់ខេត្តតាកែវដែលពិធីនេះរៀបចំធ្វើឡើងនៅក្នុងឃុំសំបួរស្រុកទ្រាំងខេត្តតាកែវនិងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លៃងឲ្យដឹងថាសម្រាប់ខេត្តតាកែវកាលបង្កបង្កើនផលស្រូវរដូវវស្សានិងរដូវប្រាំងរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តតាកែវមានការកើនឡើងទៅតាមផែនការដែលបានគ្រោងទុក្ខ ហើយនៅរដូវវស្សាកន្លងទៅនេះស្រូវរបស់បងប្អូនប្រជាកសិករមួយចំនួនត្រូវបានរងគ្រោះដោយសារទឹកជំនួនភ្លៀងក៏ប៉ុន្តែអាជ្ញាធខេត្តជាពិសេសរាជរដ្ឋាភិបាលនិងក្រសួងកសិកម្មបានយកចិត្តទុកដាក់ចុះជួយបងប្អូនបានទាន់ពេលវេលា។
នៅក្នុងពិធីនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៍បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។
ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងកសិកម្មក្នុងការជួយកសិករដែលរងគ្រោះឲ្យទឹកជំនន់និងបានស្វះស្វែងរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករផងដែរ។ ហើយបើទោះបីជាតម្លៃស្រូវមានការធ្លាក់ចុះក៏ដោយ ក៏រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការជួយកសិករក្នុងការបញ្ចុះថ្លៃដើមក្នុងការផលិតឱ្យមានតម្លៃទាបដូចជាជីកសិកម្មនិងថ្នាំបាញ់សម្លាប់សត្វអត់ជាដើម ដោយធ្វើយ៉ាងណានាំឲ្យការលក់ស្រូវរបស់កសិករនៅតែមានការចំណេញ។
ឯកឧត្តមរដ្ឋមន្រ្តីក៍បានលើកឡើងពី កម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករផងដែរ។
សូមបញ្ជាក់ជូនថា ពូជស្រូវចំនួនប្រមាណ ៣០ តោនត្រូវបានលោករដ្ឋមន្ត្រីក្រសួងកសិកម្មចុះចែកដល់បងប្អូនប្រជាកសិករទៅរោងការប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងស្រុកចំនួន ៥របស់ខេត្តតាកែវចំនួន ២៩៩គ្រួសារ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព