ព័ត៌មាន
កម្លាំងយោធា បើកប្រតិបត្តការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ក្នុងភូមិសាស្ដ្រស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ កម្លាំងយោធា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបបទល្មើសនេសាទ(របាំងស្បៃមុង) ក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការនេះ នឹងបន្តជារៀងរហូតដោយត្រូវធ្វើទាំងក្នុងទន្លេសាប ព្រែក បឹង តំបន់អភិរក្ស ដែលមានបទល្មើសនេសាទទាំងនេះ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងថា៖ នៅចំណុចក្នុងឃុំកំពង់ត្រឡាច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺជាទីតាំងដែលកើតមានបទល្មើសរបាំងស្បៃមុងច្រើនជាងគេក្នុងខេត្ត ដែលកន្លងមកកម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បានចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាប ព្រែក បឹងបួរក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងទាំងអស់ ព្រោះក្នុងរយៈពេលនេះ កម្លាំងកងទ័ពកំពុងចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់។ ការដាក់បទល្មើសនេសាទ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬរុញយ៉ាំងកាវ ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើសនេសាទដែលបំផ្លាញពូជមច្ឆាជាតិ ដោយមិនអាចលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និងសម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។
កន្លងមក កម្លាំងចម្រុះដឹកនាំដោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រួមនិងអាជ្ញាធរខេត្តស្រុកឃុំ បាន និងកំពុងបង្ក្រាបបទល្មើសសម្រាស់ បទល្មើសរបាំងសាច់អួន និងរបាំងស្បៃមុងជាបន្តបន្ទាប់ ក៏ប៉ុន្តែគេសង្កេតឃើញថានៅរដូវបើកនេសាទនេះ មានបទល្មើសរបាំងស្បៃមុងកើតឡើងជាច្រើនដែលអ្នកដាក់របាំងនេះជាអ្នកភូមិនៅក្បែរៗនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រើកម្លាំងយោធា ជួយដល់ការងារកម្លាំងជលផល និងកម្លាំងចម្រុះ ធ្វើយ៉ាងណាបង្ក្រាបទាល់តែអស់ ដើម្បីអោយពូជត្រីទឹកសាបនៅកម្ពុជាសំបូរឡើងវិញ និងមាននិរន្តរភាព៕ កាំង ហុងវាស្នា









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព