ព័ត៌មាន
ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ
ដើម្បីចូលរួមឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈប្រព្រឹត្តទៅបានរលូន និងទាន់ពេលវេលា ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដោយ ឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ ដើម្បីធ្វើការបែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារនីមួយៗ ដោយបានគិតគូរទៅលើបច្ចេកទេស និងការងារផ្សេងៗ ដែលគាំទ្រដល់ដំណើរការ នៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។

ស្របពេលជាមួយគ្នានេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្ដម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ បាន និងកំពុងរៀបចំទីតាំងដំណើរការ នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ។

សូមជូនដំណឹងដល់គ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលបម្រើការងារជាក់ស្តែង នៅតាមអង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ត្រូវចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួន ក្នុងពេលចុះជំរឿន តាមទីតាំង នៃអង្គភាពសាមីខ្លួនបម្រើការងារជាក់ស្តែង និងតាមកាលបរិច្ឆេទដែលបានកំណត់ ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់មកនូវលិខិតឆ្លងដែន ឬប័ណ្ណមន្ត្រីរាជការ (ចេញដោយក្រសួងដែលមានបិទរូបថត)៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព