ព័ត៌មាន
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ការររៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៦ គឺបានរៀបចំឡើង គ្រប់ជ្រុងជ្រោយ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អះអាងថា ការររៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំ ឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ឈរលើការថ្លឹងថ្លែង និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខា សាលា នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ទាក់ទង ភាពមិនប្រាកដប្រជាខ្ពស់ជាសកល នឹងអាចធ្វើឲ្យសម្មតិកម្មគន្លឹះមួយចំនួន មិនសម្រេចបានតាមការរំពឹងទុក ហើយក៏អាចនឹងបង្កជាកម្ម វិបាកអវិជ្ជមានសាធារណៈ មកលើកិច្ចប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ក្នុងសេចក្តី ព្រាងច្បាប់នេះ ។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល, នឹងបន្តតាមដាន និងវាយតម្លៃ ជាប់ជាប្រចាំ លើដំណើរការវិវត្តនៃស្ថានការណ៍ទាំងក្នុងនិងក្រៅប្រទេស, សំដៅធានាឲ្យបានល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ជាតិ និងជាពិសេសធានានៃការគ្រប់គ្រងថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ខាងមុខ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុ សាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន៣រួមមាន៖ ១)- និន្នាការថមថយនៃចំណូល; ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជា ចាំបាច់ ពិសេសកិច្ចការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវា បំណុលជាដើម; និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដោយសារកម្មវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយ ។ ជាលទ្ធផល, ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំ និងវេចខ្ចប់ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាពស្របតាម (ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព)។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ នៃរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា បន្តជម្រុញអនុវត្តកម្ម វិធីគោលនយោបាយអាទិភាពគន្លឹះ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅម៉ាក្រូ សេដ្ឋកិច្ចដែលបានកំណត់។ បញ្ហានេះសភានិងបន្តធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការងារអនុវត្តន៍ច្បាប់ ជាពិសេសនៅពេល ដែលសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៦ នឹងត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ការបន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនជំរុញការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ គាំទ្រ និងជំរុញដល់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការគោរព វិន័យថវិកា និងបង្កើនប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ដោយតម្រង់ទិសធនធានឱ្យចំទៅតាមអាទិភាពសំខាន់ៗ។ សភាលើកទឹកចិត្ត និងជំរុញដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវយន្តការ និងកម្មវិធីសមស្រប ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ច សកល និងហានិភ័យផ្សេងៗ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានលើទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា