ព័ត៌មាន
សម្ដេចតេជោ ពេញចិត្តចំពោះវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា នៅកម្ពុជា ខណៈ វិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរាងមកហើយរដ្ឋាភិបាលអាណត្តិទី៧នេះក៏ចាត់ទុកវិស័យកសិ-ឧស្សាហកម្មនេះជាស្នូលសំខាន់ក្នុងការអភិវឌ្ឍផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនេះ សម្ដេចតេជោ បានសម្ដែងនៅក្ដីសប្បាយរីករាយ ក្នុងការជួបជាមួយ គណៈសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូជំរុញវិនិយោគជប៉ុនសាជាថ្មី ហើយសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះសកម្មដ៏សកម្មចំពោះ សមាគមជប៉ុន-កម្ពុជាដោយបានចូលរួមចំណែកនៅក្នុងផ្សារភ្ជាប់ទំនាក់ទំនង ទាំងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន, និងផ្សាភ្ជាប់រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ជាពិសេសការទាក់ទាញនូវអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ ចាត់ទុកថា នេះគឺជាសកម្មភាពមួយដែលបានចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញដល់សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវក្ដីអរគុណយ៉ាងក្រៃលែងចំពោះការអនុញ្ញាតរបស់សម្ដេចតេជោ ដែលបានផ្ដល់នូវកិត្តិយស ដល់រូបលោក ក៏ដូចជាប្រតិភូទាំងអស់បានជួបសម្ដែងការគួរសមសាជាថ្មីម្ដងទៀតនៅក្នុងឱកាសដែលប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ អញ្ជើញមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ប្រទេសកម្ពុជា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគរបស់ជប៉ុនក្នុងការមកវិនិយោគលើវិស័យនានានៅកម្ពុជា។
ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានរំលេចឡើងថា ប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានប្រមាណ ៣៦ ក្រុមហ៊ុន ដោយមានការទាក់ទងទៅលើការវិនិយោគទៅលើ វិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើមដែលដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ។
ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា លើកលើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសតាំងពីសម្ដេចតេជោនៅជានាយកដ្ឋមន្រ្ដីហើយមកដល់ពេលនេះសម្ដេចតេជោជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចតេជោ នៅតែបន្តគាំទ្រនូវអ្នកវិនិយោគជប៉ុន ពិសេសគឺសមាគមនជប៉ុន-កម្ពុជាតែម្ដង ដោយលោកប្រធានសមាគមចាត់ទុកថា ការគាំទ្រនេះគឺជាកម្លាំងចិត្តសំខាន់ក្នុងការផ្ដល់នូវទំនុកចិត្តដល់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចពោះវឌ្ឍនភាពសមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណាភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសទាក់ទងទៅនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្ថែមទៀតដល់ប្រជាជនកម្ពុជា និងជាពិសេសយុវជនតែម្ដង, ដោយសម្ដេចតេជោ បានលើកឡើងថា ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈជាតម្រូវការទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទប្រទេសជប៉ុន និងជាចំណែកក្នុងការជំរុញនូវសេដ្ឋកិច្ចដ៏សំខាន់។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការពេញចិត្តចំពោះអ្វីដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា, សម្ដេចតេជោបានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះគឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរាងមក ហើយរដ្ឋាភិបាលថ្មីក៏ចាត់ទុកវិស័យកសិ-ឧស្សាហកម្មនេះ ដូចជាការកែច្នៃលើផលិតផលកសិកម្មនេះគឺជារឿងចាំបាច់ និងអាទិភាព។
សម្ដេចតេជោ បន្តថា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាក៏ដូចគ្នាដែរ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាដែលប្រទេសកម្ពុជាកំពុងមានតម្រូវការខ្លាំងលើផ្នែកនេះ, ដោយសម្ដចបានជំរុញដល់អ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ និងពង្រីកលើសក្ដានុពលវិស័យទាំងអស់នេះឱ្យមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ