ព័ត៌មាន
ចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ បានបង្កើតជាស្នូរជួងបំផុសស្មារតីដល់អង្គភាពសាធារណៈ បន្តយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាជនកាន់តែល្អប្រសើរ
មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីគោលបំណងសំខាន់ៗចំនួន៣ចំណុចធំៗ នៃការរៀបចំសិក្ខាសាលានេះឡើង ក្នុងនោះ ទី១៖ គឺដើម្បីចែករំលែកបទពិសោធល្អៗ ឧត្ដមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់សេវារបស់ជ័យលាភីអង្គភាពសាលាមត្តេយ្យសិក្សា សម្រាប់ជាធាតុចូល និងជាមូលដ្ឋាននៃការគិតគូរ រៀបចំ និងអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យក្លាយទៅជាសាលាដែលមានទំនុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន; ទី២៖ គឺដើម្បីជំរុញសាលាមត្តេយ្យសិក្សាទាំងអស់នៅទូទាំងប្រទេស ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ; និងទី៣៖ គឺដើម្បីជំរុញ កៀរគរ និងលើកទឹកចិត្តដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍នានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសាលាមត្តេយ្យសិក្សា និងធានាដល់ដំណើរការផ្ដល់សេវានៅតាមសាលាមត្តេយ្យសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) រៀបចំឡើងនាពេលនេះ នឹងផ្តល់ទស្សនទាននិងចំណេះដឹងថ្មីៗបន្ថែម ការបង្កើតទំនាក់ទំនងជាបណ្ដាញក្នុងវិស័យជាមួយគ្នា និងនៅកម្រិតដូចគ្នា ការសិក្សាស្ដីពីបទពិសោធល្អៗ ជាពិសេសការបត់បែនសម្របទៅនឹងបរិបទនិងស្ថានភាពជាក់ស្តែង ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
តាមរយៈចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ពិតណាស់ថានឹងជំរុញលើកកម្ពស់ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព នឹងរួមចំណែកធ្វើឱ្យកុមារ និងយុវជនកម្ពុជាក្លាយជាពលរដ្ឋប្រកបដោយសមត្ថភាព និងជាទំពាំងបន្តវេន ដែលនេះសុទ្ធតែជាកត្តាក្នុងការចូលរួមកសាងមូលធនមនុស្ស ឈានទៅសម្រេចចក្ខុវិស័យ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែម៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព