ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៧ ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកស្វាយលើ
ផ្ទះមនុស្សធម៌ទី៩៧ ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ជុន មឿយ ភេទស្រី អាយុ ៤៦ឆ្នាំ និងប្តីឈ្មោះ សុខ លី ជាជនមានជំងឺវិបល្លាសស្មារតី ដែលមានសមាជិកគ្រួសារសរុប ៨នាក់ (ស្រី៥នាក់) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។
សូមជម្រាបថា ផ្ទះថ្មីដែលបានសាងសង់ជូននេះ មានទំហំ ៦ x ៦ ម៉ែត្រ មានបន្ទប់គេង ២ បន្ទប់ទឹក ១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ ១០ បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ ម៉ែត្រ ដោយចំណាយទឹកប្រាក់សរុប ៣ ៨០០ ដុល្លារ ឧបត្ថម្ភដោយ លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា។
ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយភាពកក់ក្ដៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកជំទាវ ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ដោយប្រកាន់ខ្ជាប់នូវ “ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត” ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ និងសូមកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ។
ក្នុងឱកាសនោះ លោកជំទាវក៏បានផ្ដល់អំណោយសង្កត់ផ្ទះមួយចំនួន មាន៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២ឡូក្រាម, កន្ទេល២, ឃីត ២កញ្ចប់ សម្ភារផ្ទះបាយ និងថវិកា ៤០ម៉ឺនរៀល។ ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដល់អំណោយជូនដល់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើ ចំនួន ៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ឃីត ១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល។ ក្រៅពីនេះ លោកជំទាវ ក៏បានប្រគល់ឈើច្រត់ ៣ដើម និងរទេះរុញ ៣គ្រឿង សម្រាប់ចាស់ជរា និងជនមានពិការភាពផងដែរ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព