ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃចន្ទទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន០៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តសំរោងភ្នំក្រោម ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន២២៥នាក់,ចែកវ៉ែនតាចំនួន៩៥០ និងថ្នាំបន្តក់ភ្នែកចំនួន៧៥០,ចែករទេះរុញជនពិការចំនួន០៥គ្រឿង
ព្រមទាំងផ្តល់ថវិកាជូនលោកយាយ លោកតាមួយចំនួនទៀតផងដែរ។
ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន
១-អង្ករ១តោន
២-មីជាតិ៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៣-ទឹកសៀង៥យួរ
១៥-ទៀនព្រះវស្សា២គូរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់៤២
២២-សាប៊ូម្ស៉ៅ១០កញ្ចប់
២៣-ថវិកា២លានរៀល
កញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន
១-អង្ករ២៥គីឡូ
២-ទឹកស៊ីអ៊ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-ទឹកដោះគោខាប់២កំប៉ុង
៦-ត្រីខ១យួរ
៧-អង្រឹង១
៨-អាវភ្លៀង១
៩-កន្សែងធំ១
១០-កន្ទេល១
១១-សាប៊ូម្សៅ១កញ្ចប់
១២-ថវិកា៤០០០០រៀល
១៣-ថង់អំណោយសម្ដេចតេជោរួមមាន៖
ថ្នាំដុសធ្មេញ១ទីប,ច្រាសដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច,ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ប្រអប់,និងពិល១៕








































-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ