ព័ត៌មាន
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិភាក្សាលើយន្តការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ រដ្ឋបាលខេត្តកំពង់ស្ពឺ
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និង ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើយន្តការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយអនុវត្តតាមស្មារតី នៃអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., នាយករងរដ្ឋបាលខេត្ត, ប្រធានមន្ទីរអធិការកិច្ច, អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសុរិយោដី, នាយកទីចាត់ការអន្តរវិស័យ និងប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ទាំង៩ ក្នុងខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ គឺ ៖
១. ពិនិត្យ និងពិភាក្សាអំពីវិធីសាស្ត្រសមស្របដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហការ រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ស្ពឺ លើការងារសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
២. ស្វែងយល់អំពីតម្រូវការជាក់ស្តែងក្នុងការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពនានាជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ
៣. សិក្សាអំពីវិធីសាស្រ្តក្នុងការបញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ឱ្យបានកាន់តែទូលំទូលាយ ជូនដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
សូមរំលឹកផងដែរថា អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព