ព័ត៌មាន
ក្រុមការងារ អ.ន.ក ចុះពិនិត្យការជីកស្រះទឹក និងស្ថាបនាប្រឡាយទឹក ជូនអតីតយុទ្ធជន នៅភូមិព្រៃសិន ខេត្តបាត់ដំបង
នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានចាត់តាំង ឯកឧត្តម គង់ កន្នារតន៍ នាយកឧុទ្ទកាល័យ និងជាសមាជិកគណៈអចិន្រ្តៃយ៍ (អ.ន.ក) ចុះពិនិត្យការជីកស្រះទឹក និងស្ថាបនាប្រឡាយទឹក នៅភូមិព្រៃសិន ឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងបន្តសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាក។ ការចុះពិនិត្យនេះមានការចូលរួមពី ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្ត, ប្រធានលេខាធិការដ្ឋានខេត្ត, អភិបាលស្រុក, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម គង់ កន្នារតន៍ បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និងយោងតាមការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានដំណើរការអនុវត្តផែនការសាងសង់ផ្ទះ និងរៀបចំសម្បទានសង្គមកិច្ច សម្រេចសមិទ្ធផលបានយ៉ាងល្អប្រសើរ និងលេចចេញជារូបរាង ជាពិសេសផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។
ឯកឧត្តម គង់ កន្នារតន៍ បានឱ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ថ្នាក់ដឹកនាំសមាគម សហការជាមួយសមាគមខេត្ត និងមន្ទីរជំនាញ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការស្ថាបនាផ្លូវ, ការជីកស្រះទឹក, ការស្ថាបនាប្រឡាយទឹក, ការជីកអណ្តូងទឹក, ការតបណ្តាញទឹកស្អាត និងការតភ្ជាប់បណ្តាញអគ្គិសនី សម្រាប់ជាប្រយោជន៍ជូនអតីតយុទ្ធជនប្រើប្រាស់។
ឯកឧត្តម គង់ កន្នារតន៍ បញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលផ្ទះ ដី និងហេដ្ឋារចនាសម្ព័ន្ធបានកំពុងបន្តអនុវត្ត, សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ក៏បានណែនាំឱ្យពិនិត្យរៀបចំដីសម្បទានសង្គមកិច្ចនៅមូលដ្ឋានខាងលើ ដើម្បីសហការបែងចែកដីសម្រាប់ធ្វើជាសហគមន៍កសិកម្មដាំដុះ ដែលជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងបម្រើដល់ជីវភាពប្រចាំផងដែរ។ លើសពីនេះ ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម មានគោលបំណងធ្វើយ៉ាងណារៀបចំការកសាងផ្ទះ ដី និងហេដ្ឋារចនាសម្ព័ន្ធរបស់បងប្អូនអតីតយុទ្ធជននៅភូមិព្រៃសិន ឃុំស្មាល់មាន់ ក្លាយជាភូមិគំរូ ហើយថែមទាំងធានាថា មូលដ្ឋានរស់នៅរបស់អតីតយុទ្ធជនទទួលបានអត្ថប្រយោជន៍នានា។
សូមជម្រាបថា ដើម្បីតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន, ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានដំឡើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម បានកំណត់ការគ្របដណ្តប់សុខភាពជាសកលជាអាទិភាព បូករួមទាំងអតីតយុទ្ធជននោះ បន្តផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ព្រមទាំងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនបាច់បង់ប្រាក់៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព