ព័ត៌មាន
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាអំពី កិច្ចការជាអាទិភាពតាមគណៈកម្មការនានា និងក្រុមសមាជិកព្រឹទ្ធសភានានា ដើម្បីរៀបចំផែនការ ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។
អង្គប្រជុំបានពិភាក្សា និងចែករំលែកពត៌មានអំពីស្ថានភាពនៅតាមមូលដ្ឋាន រួមមានវឌ្ឍនភាព និងបញ្ហាប្រឈមដែលត្រូវបានលើកឡើង ដោយអង្គបោះឆ្នោតនៅតាមមូលដ្ឋាននានា ដូចជាបញ្ហាពាក់ព័ន្ធការកែតម្រូវឯកសារអត្រានុកូលដ្ឋាន និងបញ្ហាប្រាក់ឧបត្ថមជូនក្រុមប្រឹក្សាជាដើម។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា សមាជិកព្រឹទ្ធសភាត្រូវបន្តពង្រឹងមុខងារតាមដានការអនុវត្តច្បាប់ ដោយត្រូវស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ដែលបានអនុម័តហើយ ព្រមទាំងត្រូវ បំពេញការងារ ប្រកបដោយភាតរភាព ជាមួយស្ថាប័នពាក់ព័ន្ធតាមវិស័យនីមួយៗ ហើយត្រូវប្រមូលធាតុចូលពីប្រភពផ្សេងៗ ដើម្បីរៀបចំដាក់ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២៦។
ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ អង្គប្រជុំយល់ឃើញថា ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀង ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ និងសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តឃ្លាំមើលការគោរពអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ តទៅទៀត។








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព