ព័ត៌មាន
ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ ដំណាក់កាលទី២ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន
កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពលទ្ធកម្ម នៃគណៈកម្មាធិការលទ្ធកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធខាងលើដើ ម្បីចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។
ក្នុងដំណើរបំពេញបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) រួមមាន៖ ទី១)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៧ប្រព័ន្ធ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ទី២)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៧ប្រព័ន្ធ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងទី៣)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៣ប្រព័ន្ធ ស្ថិតក្នុងខេត្តប៉ៃលិន។
ជាលទ្ធផល ក្រុមការងារអន្តរក្រសួងឃើញថា ប្រព័ន្ធទាំងអស់ខាងលើទទួលបានការថែទាំជាប្រចាំល្អប្រសើរ បន្ថែមពីនេះក្រុមការងារក៏បានផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពាក់ព័ន្ធទាំងអស់ខាងលើ ត្រូវតែបន្តការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសជួយជំរុញឱ្យមានការចូលរួមសហការថែរក្សាពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបឱ្យការថែទាំកាន់តែមានលក្ខណ:ល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង ៕ កាំង ហុងវាស្នា






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព