ព័ត៌មាន
សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ធ្វើបាថកថាពីផែនការអភិវឌ្ឍរបស់ចិនក្នុងយុគសម័យថ្មី ដើម្បីបង្កើតឱកាសថ្មីដល់កម្ពុជា
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ចំនួន៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី “ផែនការ៥ឆ្នាំ លើកទី១៥ ៖ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា” ។
ក្នុងវេទិការៀបចំឡើងដោយសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជា ដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី បានឲ្យដឹងថា ផែនការ៥ឆ្នាំលើកទី១៥ នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន ទី១. ពង្រីកការបើកចំហយ៉ាងសកម្ម, ទី២. ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត, ទី៣. បង្កើនការវិនិយោគិនចិននៅកម្ពុជា និង៤. ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនកម្ពុជា និងប្រជាជនចិន ។
លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានរំលេចថា “ផែនការ៥ឆ្នាំលើកទី១៥” នឹងរួមចំណែកបង្កើនលទ្ធភាពកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ លើទម្រនៃយន្តការដែលមានស្រាប់ក្នុងនាមជាមិត្តដែកថែប ។
ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងថា ផែនការមាន ២ម៉ឺនពាក្យ ចែកជា១៥ផ្នែក និង៦១ប្រការនេះ ផ្តោតលើគ្រប់ទិដ្ឋភាពរបស់ប្រទេសចិន ថាបានផ្តល់លក្ខណៈពិសេស៤ តាមបែបផែនរបស់ចិន ទី១. ទំនើបកម្មដែលមានប្រជាជនជាស្នូល, ទី២. ទំនើបកម្មសន្តិភាពនិយម, ៣. ទំនើបកម្មបៃតងភាព និង៤. ទំនើបកម្មរួមចំណែកដោយបង្កើតអត្ថប្រយោជន៍ដល់មនុស្សជាតិ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ថា ដោយប្រកាន់ខ្ជាប់នូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន “ផែនការនេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយនិយាមគរុសភា ដោយឈរលើមូលដ្ឋាន នៃវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា នៃការរួមបញ្ចូលលទ្ធិម៉ាក្សនិយម និងគោលការណ៍គ្រឹះ នៃទស្សនវិជ្ជាចិន ព្រមទាំងការទទួលយកនូវប្រព័ន្ធវប្បធម៌សុខដុមនីយកម្ម ហើយមានកាលានុវត្តភាពដល់កិច្ចអភិវឌ្ឍសកលក្រោមទម្រ នៃលំនឹងសន្តិភាព ព្រមជាមួយនឹងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយមានវត្តមានរបស់កោះតៃវ៉ាន់ ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ ។
ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន វាយតម្លៃថា “ផែនការ៥ឆ្នាំលើកទី១៥” របស់ប្រទេសចិន នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជា ក្នុងការបន្តចាប់ដៃរួមគ្នា “កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” មានភាពប្រទាក់ក្រឡាគ្នា បន្ស៊ីជាមួយគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួចផ្តើមសកលទាំង៤របស់ប្រទេសចិនរួមមាន “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សក” “គំនិតផ្តួចផ្តើមសន្តិសុខសកល” “គំនិតផ្តួចផ្តើមអរិយធម៌សកល” និង “គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល” រួមបញ្ចូលជាមួយ “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” ដែលនឹងនាំប្រទេសទាំងពីរ ឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈរៀងៗខ្លួនដែលបានកំណត់ទុក៕ អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ