ព័ត៌មាន
ថ្ងៃនេះក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»
នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន នឹងសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។ សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ី រាជធានីភ្នំពេញ (Hyatt Regency Phnom Penh)។
សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ រៀបចំឡើងក្នុងគោលបំណងកំណត់វិស័យអាទិភាព និងគំនិតផ្តួចផ្តើមដែលបានពិភាក្សាគ្នាកាលពីសិក្ខាសាលាលើកទី១ ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការថ្មី និងធ្វើការពិភាក្សាអំពីឯកសារក្របខ័ណ្ឌត្រួតពិនិត្យនិងវាយតម្លៃ។ សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងផ្តោតសំខាន់លើកិច្ចការចំនួន២ ដោយ ថ្ងៃទី១ ផ្តោតលើ «ACCSM Priority Areas», និងថ្ងៃទី២ផ្តោតលើ «ACCSM+3 Thematic Areas»។
ទន្ទឹមនោះ សិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីគណៈកម្មការមុខងារសាធារណៈអូស្រ្តាលី ដើម្បីចូលរួមបង្កើតគំនិតផ្តួចផ្តើមសំណើគម្រោង និងសកម្មភាពនានាដែលគាំទ្រដល់ការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ ផងដែរ។
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព