ព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ យ៉ាងទូលំទូលាយ ជូនដល់លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់។
យុទ្ធនាការអប់រំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពីបទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ មុនពេល និងអំឡុងពេលធ្វើដំណើរ។
ខ្លឹមសារសំខាន់ៗនៃការផ្សព្វផ្សាយ រួមមានការណែនាំអំពី ការពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ សម្រាប់យានយន្តគ្រប់ប្រភេទ ជាពិសេសម៉ូតូ។ ការពន្យល់អំពី សញ្ញាចរាចរណ៍ ផ្សេងៗ និងសារៈសំខាន់នៃការគោរពតាមសញ្ញាទាំងនោះ។ ការណែនាំឲ្យចេះ ប្រើប្រាស់ផ្លូវ ប្រកបដោយការប្រុងប្រយ័ត្ន និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ ការលើកឡើងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ការណែនាំឲ្យចៀសវាង ពីការបើកបរក្នុងល្បឿនលឿន និងការបើកបរពេលមាន ជាតិអាល់កុល នៅក្នុងខ្លួន និងផ្សព្វផ្សាយអំពី គ្រោះថ្នាក់ និងគុណវិបត្តិ ដែលបណ្តាលមកពី សារធាតុញៀន។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានសង្កត់ធ្ងន់ថា សិស្សានុសិស្សគឺជា ទំពាំងស្នងឫស្សី ហើយការយល់ដឹង និងការចូលរួមគោរពច្បាប់ចរាចរណ៍ចាប់តាំងពីពេលឥឡូវនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងកង្វះការយល់ដឹង៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព