ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»
បន្ទាប់ពីបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលើកទី១ ដើម្បីអភិវឌ្ឍផែនការការងារ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។
សិក្ខាសាលានេះ រៀបចំប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ី រាជធានីភ្នំពេញ (Hyatt Regency Phnom Penh) ក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាម ជាប្រតិភូតំណាងបណ្តាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ថ្លែងបើកសិក្ខាសាលា ឯកឧត្តមអគ្គលេខាធិការ ឈុន សុជាតិ បានបង្ហាញការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានាលើកទី២នេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ លើការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាកិច្ចការមុខងារសាធារណៈ។ ឯកឧត្តម បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងកំណត់បាននូវវិស័យអាទិភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលជាធាតុចូលដ៏សំខាន់ សម្រាប់អភិវឌ្ឍផែនការការងារ ACCSM និងACCSM+3 ២០២៦-២០៣០ ដែលនឹងអាចជួយដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់រួមគ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ និងនវានុវត្តន៍។
សម្រាប់សិក្ខាសាលានាថ្ងៃនេះ ផ្តោតសំខាន់លើ ៣ចំណុច រួមមាន៖ (១)ការកំណត់យកវិស័យអាទិភាពរបស់ ACCSM និងវិស័យអាទិភាពរបស់ ACCSM+3, (២)ការកំណត់យកប្រទេសដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើម, និង (៣)ការកំណត់ក្របខ័ណ្ឌនៃការត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ ACCSM និងACCSM+3 ២០២៦-២០៣០។
សូមជម្រាបថា សិក្ខាសាលានេះ នឹងបន្តដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ACCSM+3 ព្រមទាំងគណៈកម្មការមុខងារសាធារណៈអូស្រ្តាលី ដើម្បីចូលរួមបង្កើតគំនិតផ្តួចផ្តើមសំណើគម្រោង និងសកម្មភាពនានាដែលគាំទ្រដល់ការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០។










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព