ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំគោរព ថ្លែងអំណរគុណសម្ដេចធិបតី និងលោកជំទាវបណ្ឌិតផ្តល់អណ្ដូងទឹកចំនួន ២១អណ្ដូងបន្ថែម ដល់ក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកសន្ទុក ខេត្តកំពង់ធំ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយឧបត្ថម្ភអណ្ដូងទឹកស្អាតចំនួន ២១អណ្ដូងថ្មីទៀតនៅពេលនេះ ។ ដែលគិតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានទទួលអណ្ដូងទឹកស្អាតចំនួន ៥៧អណ្ដូងរួចមកហើយ ។ ហើយនិងគ្រោងទទួលបានចំនួន ២០ អណ្តូងបន្ថែមទៀតនៅពេលខាងមុខនេះ ។
នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោកបានផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះមួយខ្នង ដែលមានទំហំ ៥ម៉ែត្រគុណនឹង ៧ម៉ែត្រ ព្រមទាំងបង្គន់អនាម័យចំនួនមួយខ្នងផងដែរ ដោយរៀបចំជាភូមិឋាន សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅក្នុងខេត្តកំពង់ធំ ។ បច្ចុប្បន្នបងប្អូនបានរស់នៅកសាងជីវភាពថ្មីបានសមរម្យ ដោយបានដាំបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារ បន្ថែមលើប្រាក់បៀវត្សរ៍ប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។
ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោធិបតី និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងល្អប្រសើរ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព