ព័ត៌មាន
ក្រសួងព័ត៌មាន ពង្រឹងកិច្ចសហការផ្សព្វផ្សាយព័ត៌មាន ស្តីពី កិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការពង្រីកការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ដែលការងារគ្រោះមហន្ដរាយនេះគឺជាការងារសំខាន់ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន។ ការពង្រឹងកិច្ចសហការនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។
ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានថ្លែងការអរគុណដល់ក្រសួងព័ត៌មាន ដែលបានមើលឃើញយ៉ាងច្បាស់ពីតួនាទីគន្លឹះរបស់វិស័យព័ត៌មាន ក្នុងការផ្សព្វផ្សាយទាក់ទងនឹងកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ហើយកន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារផ្សព្វផ្សាយចំពោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ជាតិ។ ឯកឧត្តម អគ្គលេខាធិការបានបញ្ជាក់ថា កន្លងមកនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តែងតែទទួលបានកិច្ចសហប្រតិបត្តិការល្អពីក្រសួងព័ត៌មាន ដោយក្រសួងបានចូលរួមក្នុងការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពគ្រោះមហន្តរាយដែលកើតឡើង, ការសហការរៀបចំការអនុវត្ត និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍ជាតិ និង អន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍បញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការផលិតកម្មវិធី និងផ្សព្វផ្សាយឱ្យបានកាន់តែលឿន រហ័ស ទាក់ទងនឹងហានិភ័យនៃគ្រោះមហន្តរាយ ពិសេសការផ្សាយពីការជូនដំណឹងផ្សេងៗរបស់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធស្តីពីវិធានការ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ, សុវត្ថិភាពនៅកន្លែងការងារ និងការឆ្លើយតបគ្រោះអាសន្ននៃគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ៕



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព