ព័ត៌មាន
ក្រសួងសុខាភិបាល ពិនិត្យលទ្ធផល និងការលើកផែនការពង្រឹងគុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ
នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការពិនិត្យលទ្ធផល និងការលើកផែនការពង្រឹងគុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដាចខាងក្រោម៖
១. ឈ្វេងយល់ពីទិដ្ឋភាពទូទៅ នៃការថែទាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមយុទ្ធសាស្ត្រថែទាំជាសកល
២. បង្ហាញវឌ្ឍនភាពការប្រើប្រាស់សំណុំឯកសារថែទាំ គិលានុបដ្ឋាក និងឆ្មប
៣. បង្ហាញលទ្ធផលវាយតម្លៃលើសំណុំឯកសារថែទាំ គិលានុបដ្ឋាក និងឆ្មប
៤. ការដោះស្រាយបញ្ហា នៅតាមមូលដ្ឋានសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក
៥. ពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៦

ឆ្លៀតក្នុងសិក្ខាសាលានេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់អនុវត្តជាបន្តក្នុង ឆ្នាំ២០២៦ ដូចជា៖
១. ពង្រឹងសមត្ថភាពបុគ្គលិក
២. បង្កើតហេដ្ឋារចនាសម្ព័ន្ធថែទាំ
៣. បច្ចេកវិទ្យា និងការរួមបញ្ចូលសុខភាពឌីជីថល
៤. ការអនុវត្តដោយផ្អែកតាមនីតិវិធីប្រតិបត្តិស្តង់ដា
៥. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
៦. ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃ
សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ មន្ទីរពេទ្យជាតិ លោក លោកស្រីប្រធានថែទាំមកពីមន្ទីរពេទ្យពេទ្យបង្អែកខេត្ត និងស្រុក ទូទាំងប្រទេស សរុបចូលរួមដោយផ្ទាល់ចំនួន ១៦៣រូប និងតាមប្រព័ន្ធនិម្មិតចំនួន ៣០០រូប៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព