ព័ត៌មាន
ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤…
កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស
– បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgclassrecruitment ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី
– បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬសម្ភាសជាមួយគណៈកម្មការជ្រើសរើស។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ លោក ទេព សួគានី ០៨៩ ៦៤៣ ៥៩៣ (Cellcard) កញ្ញា ម៉េត ស្រីភា ០៨៦ ៦៣៣ ៥៥១ (Smart) និង លោក ស៊ុយ វណ្ណា ០១២ ៦៩៧ ៧៧៣ (Cellcard)។



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព