ព័ត៌មាន
ឯកឧត្ដម គួច ចំរើន អញ្ជើញផ្តល់បាឋកថា «ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”។ បាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសិក្ខាកាមដែលជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមឆ្នាំ២០២៥ នែសាលាភូមិន្ទរដ្ឋបាលសរុបប្រមាណ១០០០អង្គនាក់។
ថ្លែងក្នុងអង្គបាឋកថា ឯកឧត្ដម គួច ចំរើន បានរៀបរាប់ថា “ភាពជាអ្នកដឹកនាំគឺជាសិល្បៈនៃការប្រើប្រាស់ឥទ្ធិពល កៀរគរការគាំទ្រ បំផុសគំនិត និងដឹកនាំក្រុមការងារសម្រចនូវគោលដៅរួម ឬដោះស្រាយការងារណាមួយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។” ឯកឧត្ដមបានបន្តថា “ភាពដឹកនាំ និងនវានុវត្តន៍ ត្រូវដើរទន្ទឹមគ្នា ដើម្បីជំរុញការងាររដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជម្រុញប្រទេសជាតិឱ្យរីកចម្រើន ព្រមទាំងឆ្លើយតបបានពេញលេញចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលតែងតែប្រែប្រួល។”
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្ដម ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានៅថ្ងៃនេះ នឹងចូលរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធ សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់យល់កាន់តែច្បាស់មួយកម្រិតទៀតពីសារ:សំខាន់នៃការផ្តល់សេវាសាធារណៈ និងការបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈឲ្យខិតកាន់តែភ្ជាប់ជិតស្និទ រវាងអ្នកបម្រើសេវា និងអតិថិជនអ្នកទទួលសេវា ដែលនោះគឺប្រជាពលរដ្ឋ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព