ព័ត៌មាន
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងក្នុងតំបន់ និងអន្តរជាតិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវពង្រឹងគោលជំហរជាតិនិយមត្រូវហ៊ានលះបង់ក្នុងការការពារជាតិ បូរណភាពទឹកដីមិនត្រូវឲ្យខ្មាំងសត្រូវណាមកឈ្លានពានបានឡើយ។ ត្រូវស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយគិតគូរដល់សុខសុវត្ថិភាព សន្ដិភាពជាតិ និងប្រជាជនជារួម។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន ហើយត្រៀមខ្លួនក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់៕








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ