ព័ត៌មាន
ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ បើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV)ដល់កុមារីកអាយុ៩ឆ្នាំ នៅតាមសាលារៀនរដ្ឋ និងឯកជន
ភ្នំពេញ ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ(OD Mekong) មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV) ដល់កុមារី អាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ នៅតាមសាលារៀនរដ្ឋ និងឯកជន។
ជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា ” ឃាតកលាក់មុខ ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីក មាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រី ដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។
លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់ OD Mekong) បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃ OD Mekong បានចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV) ដល់កុមារី អាយុ៩ឆ្នាំ នៅក្នុងសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ សម្រាប់យុទ្ធនាការនេះ គឺយើងផ្តល់វ៉ាក់សាំងទាំង៧ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត នៅទូទាំងរាជធានីភ្នំពេញព្រមៗគ្នាតែម្តង។
ចំណែកអ្នកគ្រូ ទុយ សុន្ទរី លេខាសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ អាណាព្យាបាល និងសិស្ស បានថ្លែងអំណរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៃ OD Mekong បានចុះផ្តល់វ៉ាក់សាំង ជូនសិស្សានុសិស្ស ដើម្បីការពារជំងឺមហារីកមាត់ស្បូន។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសេស ស៊ីនីតស៊ីអេធីវ (CHAI) បានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្ដល់តែចំនួនមួយដូសប៉ុណ្ណោះដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាព៕
អត្ថបទ រដ្ឋា























-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព