ព័ត៌មាន
តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ កោតសរសើរក្រុមគ្រូពេទ្យ មន្ទីរពេទ្យ តេជោសន្តិភាព ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ
ឯកឧត្តមបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺឈ្មោះ សូត្រ ព្រួញ អាយុ ៣៦ឆ្នាំ រស់នៅឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សួន រិនឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអស់ពីសមត្ថភាពក្នុងការជួយស្រោចស្រង់អាយុជីវិត និងព្យាបាលអ្នកជំងឺ។
លោក សូត្រ ព្រួញ បានជួបគ្រោះថ្នាក់ចរាចរ របួសធ្ងន់បែកលលាដ៍ក្បាល សន្លប់បាត់ស្មារតី និងត្រូវដឹកមកព្យាបាលនៅមន្ទីរពេទ្យ តេជោសន្តិភាព ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំងឺមានកូនតូចៗចំនួន ៧នាក់ក្នុងបន្ទុក ហើយមានជីវភាពទីទ័លក្រ។ លោកទទួលបានការព្យាបាលវះយកលលាដ៍ក្បាលមកបណ្ដុះផ្សាំក្នុងសាច់ពោះតាំងពីខែមេសា រហូតមកដល់ខែវិច្ឆិកានេះ ហើយបានយកលលាដ៏ដាក់ក្នុងក្បាលវិញទទួលបានលទ្ធផលល្អប្រសើរ ។ បច្ចុប្បុន្នអ្នកជំងឺមានសុខភាពធម្មតា ស្ដាប់បាន យល់បាន តែនិយាយបានយឺតៗ ទាមទារឱ្យរៀននិយាយឡើងវិញមួយរយៈសិន។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា តាមរយៈការតាមដាន និងចុះមកពិនិត្យផ្ទាល់នូវស្ថានភាពអ្នកជំងឺឈ្មោះ សូត្រ ព្រួញ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ តេជោសន្តិភាពចំនួនពីរលើក៖ លើកទី១ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយពិនិត្យលើស្ថានភាពអ្នកជំងឺឃើញថាបានវិវត្តជាសះស្បើយ។
ឯកឧត្តមបណ្ឌិត សួន រិនឌី បានសម្តែងការកោតសរសើរនូវស្នាដៃលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោ សន្តិភាព ដែលបានខិតខំយកចិត្តទុកដាក់ និងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយស្រោចស្រង់លោក សូត្រ ព្រួញ ឱ្យរស់រានមានជីវិតឡើងវិញ៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព