ព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា និងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវ្យេ រីឆា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមខួបលើកទី១០៧នៃយុទ្ធសន្តិភាព ១១វិច្ឆិកា ឆ្នាំ១៩១៨ ដើម្បីឧទ្ទិសដល់អ្នកដែលបាន ពលីក្នុងសម័យសង្រ្គាមលោកលើកទី១។
កម្មវិធីខាងលើនេះបានប្រព្រឹត្តទៅនៅខាងមុខវិមានរូបពីរ បន្ទាប់មកនៅស្ថានទូតបារាំង ហើយលោកឯកអគ្គរដ្ឋទូត អូលីវ្យេ រីឆា បានឧទ្ទិសជាពិសេសដល់ពលរដ្ឋកម្ពុជាទាំង១៥១នាក់ និងជនជាតិបារាំង៣៣នាក់ ដែលចាកចេញពីកម្ពុជា ហើយដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។ ប្រទេសបារាំងនឹងចងចាំពួកគេជានិច្ច។
ឆ្នាំនេះកងមួកខៀវកម្ពុជាមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងសិស្សសាលានាយទាហានសកម្ម បានមានវត្តមាននៅក្នុងពិធីខាងលើ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការផ្នែកយោធា ប្រកបដោយទំនុកចិត្ត រវាងប្រទេសបារាំង និងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅខាងមុខវិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។ វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយខ្មែរក្រហម។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ៕













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព