ព័ត៌មាន
មន្រ្តីសុខាភិបាល បម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និង តំបន់ឆ្ងាយដាច់ស្រយាល បានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់
នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣១២៧ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បង្ហាញពីក្តីសង្ឃឹមជឿជាក់លើមន្រ្តីសុខាភិបាលតាមមូលដ្ឋាន និងបានកោតសរសើរដល់មន្រ្តីសុខាភិបាលមូលដ្ឋានជាពិសេស អ្នកដែលបំរើការនៅតាមប្រជុំកោះ ជួរភ្នំ និងតាមតំបន់ព្រៃឆ្ងាយដាច់ស្រយាល ដែលបានជម្នះនឹងការលំបាកគ្រប់ប្រភេទក្នុងការបម្រើសេវាសុខភាពដល់ប្រជាជនបានគ្រប់ពេលវេលា។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក និងសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំសុខាភិបាលតែងតែនៅឈរជាប់ជាមួយមន្រ្តីសុខាភិបាលតាមតំបន់ឆ្ងាយដាច់ស្រយាលទាំងអស់គ្រប់ពេលវេលាដើម្បីចូលរួមគាំទ្រទាំងស្មារតី និងធនធានចាំបាច់ដល់មន្រ្តីសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានចែករំលេកពីភាពប្លែកៗពីគ្នា នៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារផ្សេងៗក្នុងវិស័យសុខាភិបាល ដែលជារួម មុខងារសំខាន់ៗ ក្នុងការដឹកនាំវិស័យសុខាភិបាលមានពីរគឺ ១. មុខងារក្នុងការងារដឹកនាំការបម្រើសេវាថែទាំព្យាបាល(ផ្នែកមន្ទីរពេទ្យ) និង ២. មុខងារក្នុងការងារដឹកនាំក្រៅពីការផ្តល់សេវាថែទាំព្យាបាល។
សម្រាប់ការងារដឹកនាំការផ្តល់សេវា (នៅតាមមន្ទីរពេទ្យ) អ្នកដឹកនាំត្រូវយល់ដឹងពីស្ថានភាពទាំងអស់ដែលកើតមាននៅមន្ទីរពេទ្យ ព្រោះថា មន្ទីរពេទ្យមិនមិនគ្រាន់តែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែមន្ទីរពេទ្យគឺជាសំណុំនៃព្រឹត្តិការណ៍ទាំងអស់ដែលអាចកើតមានក្នុងសង្គមទាំងមូលដែលអ្នកដឹកនាំមន្ទីរពេទ្យត្រូវចេះដឹកនាំ ដូចជា ការងារទាក់ទងនឹងការគ្រប់គ្រងជំងឺ ការប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឬការឆ្លើយតបទៅនឹងការចង់បានរបស់អ្នកជំងឺ។ល។ បន្ថែមពីលើនេះ អ្នកដឹកនាំមន្ទីរពេទ្យក៏ត្រូវគ្រប់គ្រងធនធានមនុស្ស និងបន្ស៊ីការដឹកនាំរបស់ខ្លួនអោយស្របទៅនឹងទិសដៅរបស់គោលនយោបាយជាតិ៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព